khmer eng
  • គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី
     
    ចែករំលែក ៖

    គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី ដឹកនាំដោយឯកឧត្តម រស់ ពិសិដ្ឋ ប្រធានសាលាដំបូង ឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីជួបពិភាក្សាអំពីការអនុវត្តច្បាប់ និងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា ដែលសាលាដំបូង និងអយ្យការជួបប្រទះ។
    កិច្ចពិភាក្សានេះប្រព្រឹត្តទៅនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាដំបូងខេត្តរតនគិរី ដោយមានការចូលរួមពី អនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្ត្រីជំនាញពាក់ព័ន្ធ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក